សារព័ត៌មានRIA NOVOSTI នៅថ្ងៃទី២៤ខែកញ្ញា បានផ្សាយថា សំណើររបស់លោកSergei Komkov ស្នើរទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព ជ្រើសរើសលោកពូទីនជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ២០២១។
សំណើរនោះត្រូវបានគណៈកម្មការ ពានរង្វាន់ណូប៊ែលអន្តរជាតិយល់ព្រម។
សាស្ត្រាចារ្យអក្សរសាស្ត្រ រុស្ស៊ី លោកSergei Komkov បានលើកឡើងថា«ថ្ងៃនេះ ជាលើកទីមួយហើយដែលខ្ញុំស្នើរ ផ្តល់ពានរង្វាន់ណូប៊ែលសន្តិភាពសម្រាប់ប្រធានាធិបតីពូទីន សម្រាប់ពានរង្វាន់ឆ្នាំ២០២១។ ពានរង្វាន់ណូប៊ែលនិងត្រូវបានប្រកាសជាផ្លូវការ នៅបេក្ខភាពសម្រាប់ពានរង្វាន់ឆ្នាំ២០២១នៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២១។
តាមពាក្យបណ្តាំរបស់លោក Alfred Nobel ជនជាតិស៊ុយអែតពានរង្វាន់ ណូប៊ែលសន្តិភាពនឹងត្រូវផ្តល់ជូន បុគ្គល ឬ ក្រុម ដែលមានសកម្មភាពសម្រាប់សន្តិភាព តំបន់និងពិភពលោក។
កន្លងមក លោកត្រាំ ក៏បានស្នើរជាបេក្ខភាព ពានរង្វាន់ណូប៊ែលសន្តិភាព ដោយសារតែការខិតខំរបស់លោក ផ្សះផ្សារទំនាក់ទំនង រវាងអុីស្រាអែល និងអារ៉ាប់រួម ក៏ដូចជាប្រទេសបារ៉ែន ឈានដល់កិច្ចព្រមព្រៀង បង្កើតទំនាក់ទំនង ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម៕
ដោយ៖ធី រីណា