ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបអូឌីចតលេីចិញ្ចេីមផ្លូវត្រូវរថយន្តស៊េរីទំនេីបម៉ាកមែរសឺដេសបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាកមែរសឺដេសក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកអូឌីដែលចតចោលជាប់ចិញ្ចេីមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅផ្លូវបេតុងជួរមាត់ទន្លេ​ ខាងក្រោយផ្សារទំនេីបអ៉ីអន១​ ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកអូឌី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2R-1011 បានបេីក
មកចតនៅប្របចិញ្ចេីមផ្លូវនៅកន្លែងកេីតហេតុ បន្ទាប់មកស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកមែរសឺដេស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BM-6623 ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកពីក្រោយរថយន្តអូឌីពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖