ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសង្កាត់អូរបែកក្អមបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី១ ដែលមានរបៀបវារៈចំនួន៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាសង្កាត់អូរបែកក្អម ខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី១ ក្រោមអធិបតីភាព លោកស្រី អ៊ូ ស៊ីណាត ចៅសង្កាត់រងទី១ ជាតំណាង លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន បុគ្គលិកសង្កាត់ នាយប៉ុស្តិ៍នគរបាល
មេភូមិទាំង៥ លោកនាយកសាលាយ៉ាម៉ាប៊ីកូ និង លោកស្រីតំណាងមណ្ឌលសុខភាពទឹកថ្លាចូលរួមផងដែរដែល​មាន​របៀបវារៈចំនួន៤៖
១-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨។
២-ពិនិត្យ និងអនុម័តរបាយការណ៌ចំណូល ចំណាយសេវារដ្ឋបាលសង្កាត់ប្រចាំខែសីហា។
៣-ពិនិត្យ និងអនុម័តរបាយការណ៌ប្រចាំខែកញ្ញា ស្តីពីការអនុវត្តការងាររដ្ឋបាលសង្កាត់
៤-បញ្ហាផ្សេងៗ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖