ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីអក្ខរកម្មឌីជីថលរបស់ក្រុមហ៊ុន Smart Axiataទទួលបានពានរង្វាន់​ផ្នែកពង្រឹង​សិទ្ធិអំណាច​សង្គម

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ   អិុនធឺណិតរបស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុិនធឺណិតដល់សិស្សវិទ្យាល័យកម្ពុជាចំនួន.៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួល​ខុស​ត្រូវ​ប្រចាំអាស៊ី) ផ្នែកពង្រឹង​សិទ្ធិអំណាច​សង្គម ពីអង្គការ Enterprise Asia ។​

Enterprise Asia គឺជាអង្គការមិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍសហគ្រិនភាពនៅក្នុងតំបន់អាស៊ី ដោយ​មើលឃើញថាសហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពជឿនលឿន។

ចាប់តាំងពីពានរង្វាន់នេះត្រូវបានប្រគល់ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia ResponsibleEnterpriseនេះ បានក្លាយជាពានរង្វាន់កិតិ្តយសឈានមុខគេសម្រាប់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គមទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ចំពោះក្រុមហ៊ុនដែលធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម។

កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអិុនធឺណិតលំដាប់ពិភពលោក Google និងសមាគម​ GSMA  ដែលជា​សមាគមពាណិជ្ជកម្មពិភពលោក សម្រាប់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត។

ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់​ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន .៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់នៃលេខសំងាត់ ការគំរាមកំហែងតាមអិុនធឺណិតណិត និងភាពជាពលរដ្ឋឌីជីថល។

កម្មវិធីនេះក៏បានបញ្ចូលវគ្គ​សិក្ខាសាលាបណ្ដុះបណ្ដាល​លើការបង្កើតវីដេអូមានគុណភាពខ្ពស់សម្រាប់បង្ហោះតាមអិុនធឺណិត ហើយវីដេអូដែលបង្កើតឡើយដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយក​ទៅចូលរួមក្នុងកម្មវិធីប្រកួតមួយ​ ដែលជ័យលាភីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់សាលារបស់ពួកគេ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាការទទួលស្គាល់មកលើកម្មវិធីនេះ ហើយ​យើង​អាច​និយាយ​ដោយក្ដីរីករាយ​ផងដែរថា ការទទួលពានរង្វាន់​នេះក៏ជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ក្រសួង និងសាលារៀននានា​ ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះបន្តទៅទៀត​ ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្ស​នៅតាមវិទ្យាលយចំនួន ៩​ សាលា ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺ​កូវីដ១៩ បានធូរស្រាលឡើង។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ជំងឺរាតត្បាតសកលវីរុសកូរ៉ូណា បានបង្រៀនយើងជាងពេលផ្សេងៗទៀត អំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្សដែលត្រូវការប្រើប្រាស់អិុនធឺណិតក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេលដែលសាលារៀនត្រូវបានបិទ កាលពីដើមឆ្នាំដូចដែ យើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យ​សិស្សានុស្សិស្សខ្មែរកាន់តែច្រើនថែមទៀត​ អាចប្រើជំនាញអក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែ​វាគឺជាការចាំបាច់ណាស់ដែ ដែលពួកគេទទួលបានការ​បង្រៀន​ឲ្យ​ស្គាល់​ពីអត្ថប្រយោជន៍ផង ក៏ដូចជា​កង្វល់ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេ​ប្រើប្រាស់អិុនធឺណិត។»

កម្មវិធីអក្ខរកម្មឌីជីថលនេះគឺជាកម្មវិធីមួយ​ក្នុងចំណោមកម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងក្លាយជាជើងឯកឌីជីថល​របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអប់រំជីថល ដូចជា កម្មវិធីអាហារូបករណ៍SmartEdu កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu និងកម្មវិធីជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart ,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia» តាមរយៈwww.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រhttps://www.smartedu.com.kh ។​

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  Axiata Group Berhadដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវាSmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

​​​​​​

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖