ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលសង្ស័យថាបានបោកប្រាស់ប្រាក់យុវជនជាច្រើន ដោយសន្យាថានឹង ជួយឲ្យយុវជនទាំងនោះកំពុងរងការចោទប្រកាន់ពីក្រុមយុវជនជាច្រើនដែលពួកគេបាន ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីជំនាញដើម្បីធ្វើការស្រាវជ្រាវរកយុត្តិធម៌។
ថ្មីៗនេះមានការសង្ស័យលើផលិតកម្មDL ថាបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែមិនបានធ្វើតាមការសន្យា។

បុរសថៅកែផលិតកម្មនេះក៏ត្រូវសង្ស័យថាជាអ្នកនៅពីក្រោយការប្រើប្រាស់គណីយក្លែងក្លាយមួយប្រើប្រាស់រូបថតផលិតករស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រទេសថៃ ដើម្បីបោកប្រាស់ប្រាក់ពីជនរងគ្រោះជាហូរហែមកនោះផងដែរ។ ក៏មានករណីសង្ស័យលើចាងហ្វាងផលិតកម្ម DL ដែលមានភាពមិនប្រក្រតីច្រើនពិសេសទាក់ទងទៅនឹងគម្រោងថតកុនខ្យល់ និងបើកថ្នាក់បណ្តុះបណ្តាលសិល្បៈដែលមានតែការចុះឈ្មោះបង់លុយប៉ុន្តែមិនបានរៀនពិតប្រាកដ។ មានការទម្លាយថាយុវជនមួយចំនួនសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់លោកចាងហ្វាងផលិតកម្មDL ឈ្មោះមករា នោះហើយព្រមទាំងទៅដល់ទីតាំងផលិតកម្មរួមជាមួយមន្ត្រីជំនាញដើម្បីសាកសួរថៅកែផលិតកម្មខាងលើប៉ុន្តែមិនបានជួប។ ប្រភពក្រៅផ្លូវការដដែលបានទម្លាយថា មានសាក្សីបានឆ្លើយបំភ្លឺទៅកាន់មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃដើម្បីធ្វើការស៊ើបអង្កេត លើករណីបោកប្រាស់មួយនេះ។ ប្រភពបន្តថា ឈ្មោះមករារូបនេះបន្តទៀត។ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា នេះពួកគេនឹងទៅដល់ផ្ទះជួលរបស់ចាងហ្វាង ដែលស្ថិតនៅក្រោយព្រះបរមរាជវាំង ។ មានការលើកឡើងដែរថា អ្នកចាំផ្ទះបានលើកឡើងចាងហ្វាងផលិតកម្មមិនបានស្ថិតនៅផ្ទះខាងលើទេ ប៉ុន្តែតាមរយៈការទំនាក់ទំនងទូរស័ព្ទទៅផ្ទាល់បុរសនោះបានសន្យាថានឹងដោះស្រាយសងប្រាក់ត្រឡប់ទៅជនរងគ្រោះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពបញ្ជាក់ថា កន្លងមកដោយសារជនរងគ្រោះមានចំនួនច្រើន ប៉ុន្តែពួកគេខ្វះភាពក្លាហានក្នុងការទម្លាយរឿងនេះដោយសារខ្មាសគេផង ទើបមិនប្រតិកម្ម ប៉ុន្តែតាមដែលបានដឹងគឺមានជនរងគ្រោះជាច្រើនច្រើនទៀតពិសេសអ្នករស់នៅលើទឹកដីនៃខេត្តសៀមរាបបានចាញ់បោកបុរសនេះអស់ប្រាក់ជាច្រើនសន្ធឹកសន្ទាប់រហូតពី១ពាន់ដុល្លារដល់៥ពាន់ដុល្លារអាមេរិកក៏មាន។ ប្រភពបន្តថា នេះគឺជាឱកាសដែលពួកគេអាចទាមទារប្រាក់ដែលចាញ់បោកត្រឡប់មកវិញ ម្យ៉ាងក៏មិនចង់ឲ្យបុគ្គលរូបនេះបោកប្រាស់យុវជនជាច្រើនបន្តទៀត ដែលពួកគេសំណូមពរឲ្យមន្ត្រីជំនាញធ្វើការសិក្សាស្រាវជ្រាវ និងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់បន្ថែមពីការសងប្រាក់ត្រឡប់ទៅជនរងគ្រោះវិញ។
បើទោះបីជាការសងប្រាក់ត្រឡប់ទៅកាន់ជនរងគ្រោះមែនប៉ុន្តែការ ឆបោក និង ការ រំលោភ លើ ទំនុក ចិត្ត គឺ ជា បទ ល្មើស ព្រហ្មទណ្ឌ ដែលយោងមាត្រា ៣៧៧ នៃ ក្រម ព្រហ្មទណ្ឌ ចែង អំពី និយមន័យ នៃ ការ ឆបោក ថា អំពើ ឆបោក គឺ ជា អំពើ បន្លំ ចំពោះ រូបវន្ត បុគ្គល ឬ នីតិបុគ្គល ណា មួយ ដោយ អះអាង ទៅ លើ ឋានៈ ក្លែង ដោយ រំលោភ លើ ឋានៈ ពិត ប្រាកដ ឬ ដោយ ប្រើ ឧបាយកល ទុច្ចរិត ហើយ ដូច្នេះ បាន ទទួល ពី បុគ្គល នេះ ដែល នាំ ឲ្យ ខូច ប្រយោជន៍ របស់ បុគ្គល នេះ ឬ របស់ តតិយជន នូវ ទី១ ការ ប្រគល់ មូលនិធិ តម្លៃ ឬ ទ្រព្យ សម្បត្តិ អ្វី មួយ។ ទី២ ការ ផ្គត់ផ្គង់ សេវា។ ទី៣ ការ ធ្វើ លិខិត ដែល មាន តម្លៃ ជា កាតព្វកិច្ច ឬ ជា ការ ឲ្យ រួច ពី កាតព្វកិច្ច។មាត្រា ៣៧៨ បាន ចែង ថា អំពើ ឆបោក ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ១ លាន រៀល ទៅ ៦ លាន រៀល៕

ដោយ៖វឌ្ឍនា


ចែករំលែក៖