ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឆ្មក់បង្ក្រាបសារធាតុញៀន ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៣០ នាទី នៅចំណុចមន្ទីរពេទ្យប៉ាស្ទ័រ  ផ្លូវលំ  ភូមិ១ សង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននោះ មាន៖

ទី១ឈ្មោះហេង គឹមដាណែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរជាអ្នកជួញដូរ។

ទី២ឈ្មោះ ឡំ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជសតិខ្មែរ។

ទី៣ឈ្មោះហេង ឆៃដែនភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅក្នុងភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន១៥កញ្ចប់តូច  ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២  ដបភ្ជាប់ជាមួយទុយោសម្រាប់ជក់គ្រឿងញៀនចំនួន២ ទូរស័ព្ទ ម៉ាកNokia1280 ចំនួន១ គ្រឿង និងដែកកេះចំនួន២ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖រ៉ារ៉ា


ចែករំលែក៖