ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយសហការី ចំនួន ០២នាក់ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តស្ទឹងត្រែង និងពិភាក្សាអំពីការងារសំខាន់ៗចំនួន ០៣ ក្នុងនោះមាន៖ ទី១.ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីបញ្ហានេះ ទី២.លើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ថានភាពទំនាក់ទំនងពាណិជ្ជកម្មរវាងប្រជាជនខេត្តស្ទឹងត្រែង និងខេត្តនៃ ប្រទេសឡាវជាប់ព្រំដែនជាមួយខេត្តស្ទឹងត្រែង និងទី៣.អំពីការការពារបរិស្ថាន និងធនធានធម្មជាតិក្នុងភូមិសាស្ត្រ នៃខេត្តស្ទឹងត្រែង ពិសេសតំបន់ដីសើម (រ៉ាមសារ)៕

ដោយ៖ សិលា


ចែករំលែក៖