ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់តាមដីកា ពី​បទ​ចាត់ចែង​ឲ្យ​ប្រើប្រាស់នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ម​បាំង​បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១២៣៧.​គ​.​ព​ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៧​ ចេញ​ដោយ​លោក​ កែវ​ សុខា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង​ ។​

​កម្លាំង​បាន​ឃាត់ខ្លួន​ឈ្មោះ​ យឿ​ត​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​គគីរ​ជ្រុំ​ ឃុំ​ឫស្សី​ជ្រុំ​ ស្រុក​ថ្ម​បាំង​ ខេត្តកោះកុងកាលពីយប់យប់​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២០ ពី​ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។

​ក្រោយឃាត់ខ្លួនសមត្ថកិច្ច​បានរៀបចំសំណុំរឿងបញ្ជូនជនត្រូវចោទទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖