ខេត្តកណ្ដាល៖ ម៉ូតូចំនួន៣៦គ្រឿង អាវភ្លៀងចំនួន៤៨៦អាវ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកប្រគល់ជូនអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ លោកស្នងការបានផ្ដាំកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាព អសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ធ្វើយ៉ាងណាការពារឱ្យបានល្អ មិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋមកសុំឱ្យជួយ។
លោកឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមកហើយ លោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលទាំងពីរស្រុកខ្សាច់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា ដាក់ចិត្ត ដាក់កាយ យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស៕
ដោយ៖ សិលា