ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City បានចុះហត្ថលេខាទិញបានកីឡាករ Ruben Dias ពីក្លិប Benfica របស់ព័រទុយហ្គាល់។ ក្លិបនៅ Premier League មួយនេះបានប្រកាសពីការមកដល់របស់ខ្សែការពារកណ្តាលដែលជាការមកដល់កីឡាករចំណូលថ្មីទី៣របស់ពួកគេនារដូវក្តៅបន្ទាប់ពី Ferran Torres និង Nathan Ake ។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចុះកុងត្រារយៈពេល៦ឆ្នាំនៅឯកីឡដ្ឋាន Etihad ខណៈដែលកីឡាករ Nicolas Otamendi បានផ្លាស់ទៅ Benfica ដែលជាផ្នែកមួយនៃប្រតិបត្តិការនេះ។
កីឡាករ Ruben Dias បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ Man City ថា “ដើម្បីមានឱកាសចូលរួមក្លិបមួយដូចជា Manchester City គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ហើយខ្ញុំមិនអាចបដិសេធបានឡើយ។ ភាពជោគជ័យរបស់ក្លិបបានក្លាយជាក្រុមលេចធ្លោនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលខ្ញុំគិតថាសមនឹងការប្រកួតផ្ទាល់ខ្លួនរបស់ខ្ញុំ”។
កីឡាកររូបនេះបានបន្តថា “វាពិតជាគួរឱ្យរំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមដែលមានទេពកោសល្យបែបនេះនិងលេងឱ្យអ្នកចាត់ការលំដាប់ពិភពលោកដូចជាលោក Pep Guardiola ដែលមានកំណត់ត្រាបញ្ជាក់ពីការអភិវឌ្ឍកីឡាករវ័យក្មេងដូចជាខ្ញុំ។ខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើឱ្យប្រសើរឡើងនៅទីនេះនៅក្លិបមួយដែលមានមហិច្ឆតាស្របនឹងរូបខ្ញុំហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យនិងឈ្នះពានរង្វាន់” ៕
ដោយ៖ភារៈ