ខេត្តមណ្ឌលគិរី ៖នៅវេលាម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការចង្អុលបង្ហាញលោកឧត្តមសេនីយ៏ស្នងការ និងការដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ដោយបានធ្វើការឃាត់ខ្លួន និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២ នាក់ (ស្រី០១នាក់) មាន៖
១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ មិនពិតប្រាកដ ។
មានស្រុកកំណើត ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បច្ចុប្បន្នស្នាក់នៅ ភូមិចម្ការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
មានស្រុកកំណើតភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្នស្នាក់នៅ ភូមិចម្កាតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញសម្ភារនិងវត្ថុតាងរួមមាន៖
សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង ។
ឧបករណ៍ សម្ភារ មធ្យោបាយ ដកហូតបាន ៖
១. អាវុធចំនួន ១ ដើម ម៉ាក G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ )
២. ទូរស័ព្ទដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង )
៣. ដែកកេះចំនួន ៨
៤. កាបូបចំនួន ២
៥. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក
៦. ប័ណ្ណសំគាល់យាន្តយន្តចំនួន ១ សន្លឹក
៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣
៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦
៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ
១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល
១១. ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក TODAY ១ គ្រឿង គ្មានស្លាកលេខ)
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារនិងមធ្យោបាយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស សម