ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែងពីអគ្គនាយករង កន្លងមក។
សូមបញ្ជាក់ថា៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជា ឧត្តមសេនីយ៍ត្រី (ផ្កាយ១) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃផងដែរ។ ការដកស័ក្តិនេះ អាចលោកផ្កាយ៣នេះ មានបញ្ហាអីទៅនឹងតួនាទី របស់ខ្លួន ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្ថយឋានន្តរស័ក្តិ លោក សៀន សុវណ្ណា មកត្រឹមឧត្តមសេនីយ៍ត្រី ដែលមានខ្លឹមសារទាំងស្រុង៖
ដោយ៖សិលា