ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពអណ្ដែតជាប់មងប្រជាពលរដ្ឋនៅក្នុងទឹកបឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០គេប្រទះឃើញសពអណ្ដែតជាប់មងប្រជានេសាទនៅត្រង់ចំណុចអូរតាឡុះ ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឱ្យដឹងថា សពត្រូវបានគេស្គាល់ឈ្មោះ ឆាត សារ៉េ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកំណើតភូមិតាមាយ សង្កាត់គោកឃ្មុំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅភូមិ-ឃុំកើតហេតុ ។

 ប្រភពដដែលបន្តទៀតថា ក្រោយសមត្ថកិច្ចចម្រុះសហការគ្នាចុះពិនិត្យនិងស្រាវជ្រាវលើខ្លួនប្រាណសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យទេ គឺអាចបណ្ដាលមកពីលង់ទឹកពិតប្រាកដ មែន។បន្ទាប់ពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖