ក្តីព្រួយបារម្ភពីការឆ្លងកូវីដ-១៩ដល់ប្រធានាធិបតីអាមេរិកពេលនេះបានក្លាយជាការណ៍ពិតហើយ ដោយកាលពីយប់ថ្ងៃទី១ខែតុលា(ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកនិងភរិយាបានឆ្លងកូវីដ-១៩។
ផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងនយោបាយអាមេរិកអាស្រ័យទៅលើស្ថានភាពជំងឺរបស់ប្រធានាធិបតីក្រោយឆ្លងកូវីដ-១៩ មានកម្រិតធ្ងន់ប៉ុនណា ។ ប្រសិនបើលោកមានកម្រិតស្រាល នឹងមិនប៉ះពាល់នោះឡើយ ផ្ទុយទៅវិញបើកម្រិតធ្ងន់នោះ គឺអាចប៉ះពាល់ដល់សេដ្ឋកិច្ចនយោបាយ ។
ជាច្រើនខែកន្លងមក មន្ត្រីអាមេរិក បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩នៅសេតវិមាន ហើយពេលនេះក្តីបារម្ភបានក្លាយជាការណ៍ពិត ដោយប្រធានាធិបតីនិងមន្ត្រីជាច្រើនរូប បានឆ្លងកូវីដ-១៩ ក្នុងនោះមានទីប្រឹក្សាផ្ទាល់របស់លោកត្រាំតែម្តង។ នៅពេលនេះមន្ត្រីជាច្រើនរូបទៀតកំពុងតែរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ-១៩ ៕ដោយ៖ធី រីណា