ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែតុលា ឆ្នាំ២០២០នៅត្រង់ចំណុច ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ៤នាក់នោះមាន៖
ទី១-ឈ្មោះ អ៊ុន ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ទី២-ឈ្មោះ ម៉ាន ផានិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។
ទី៣-ឈ្មោះ ប្រិយ ចាន់ណារ៉េត ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោកគោក មុខរបរកម្មករសំណង់។
ទី៤-ឈ្មោះ រឿន ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរកម្មករសំណង់។
សម្ភារដកហូតមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច
និងដាវកែច្នៃចំនួន១ដើម។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា