ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាម​អាមេនី និងអាហ្សែបៃហ្សង់ កាន់តែតានតឹង​ខ្លាំងឡើង

ចែករំលែក៖

នៅថ្ងៃ ទី​៤ ខែតុលា សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាល អាមេនីបានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ​ អាវុធទំនើបៗ ដើម្បីការពារពលរដ្ឋអាមេនីដែលរស់នៅតំបន់ស្វ័យភាព Nagorno-Karabakh ឱ្យរួចផុតពីការវាយប្រហារពីប្រទេស

អាហ្សែបៃហ្សង់។
នៅពេលនេះប្រទេសទាំងពីរ ​Armenia និង Azerbaijan បានច្រានចោល​សំណើឈប់បាញ់ពីបណ្តាប្រទេស និងអង្គការសហប្រជាជាតិដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។ ប្រទេសទាំងពីរនៅតែបន្តបាញ់ប្រហារគ្នាជាទ្រង់ទ្រាយធំ​មិនធ្លាប់មាន ក្នុងរយៈពេលរាប់សិបឆ្នាំនៃសង្គ្រាម​។​ ពេលនេះ សង្គ្រាម​​Armenia និង Azerbaijan កំពុងតែអូសរុស្ស៊ីនិងតួកគីចូលរួម​ទៀតផង។
នៅពេលនេះដែរ ប្រធានាធិបតី Azerbaijan លោក Ilham Aliyev បានបញ្ជាក់ជាថ្មីថា អាមេនី និងកងទ័ពរបស់ខ្លួនចាំបាច់ត្រូវតែដកចេញតំបន់ Nagorno-Karabakh នោះទើបអាចបញ្ចប់សង្រ្គាមនិងជម្លោះនានាបាន ស្របពេលអាមេនីនៅតែបង្ហាញពីគោលជំហរតឹងរ៉ឹង ដោយមិនព្រមចុះញ៉មឡើយ។
ប្រធានាធិបតី Azerbaijan មិនបាននិយាយថាតើសង្រ្គាម ឬជម្លោះជាមួយនឹងអាមេនី នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះឬយ៉ាងណានោះទេ ខណៈសហគមន៍អន្តរជាតិ កំពុងអំពាវនាវឱ្យភាគីទាំង២ ត្រឡប់មករកតុចរចាឡើងវិញ។ លោក Aliyev បានបន្ថែមដូច្នេះថា៖«ខ្ញុំគិតថារដ្ឋាភិបាលអាមេនី វាយតម្លៃខ្ពស់ពេកហើយថាអន្តរជាតិនឹងគាំទ្រពួកគេ និងបានប្រព្រឹត្តកំហុសឆ្គង ដោយបង្ករឿងជាមួយពួកយើង វាយប្រហារមកលើពួកយើង តែឥឡូវពួកគេកំពុងឈឺចាប់ដោយសារការបរាជ័យដ៏ធ្ងន់ធ្ងរ»៕

ដោយ៖ធី រីណា


ចែករំលែក៖