ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នៅថ្ងៃទី០៥ ខែតុលា

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាបន្ទូលថា៖
– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

– សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ – សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១នៃរដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា
ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភាដ៏ឧត្តុង្គឧត្តម • បងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ពិធីបើកបវេសនកាល់រដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ ។

ការបើកប្រជុំជាទៀងទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹង នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរីពហុបក្សនៃយើង ។

ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាព នៃការអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាព ជាក់ស្តែង និងសកលភាវូបនីយកម្ម ។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួនតាមមណ្ឌល ដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទី របស់ រាជរដ្ឋាភិបាល ។ ក្នុងនោះដែរ សកម្មភាពសហការគ្នាយ៉ាងស្អិតរមួត រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឲ្យកត់សម្គាល់ ដោយបានបង្កើតឲ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយភាពសមធម៌ និងប្រសិទ្ធភាព ។
សូមអាននូវព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ទាំងស្រុងដូចខាងក្រោម៖


ដោយ៖ សុខ ខេមរា


ចែករំលែក៖