ភ្នំពេញ៖ ប៉ុន្មានថ្ងៃជាប់គ្នានេះដោយសារអាកាសធាតុមិនអំណោយផលបានធ្លាក់ភ្លៀងមកជាបន្តបន្ទាប់ធ្វេីឲ្យតំបន់មួយចំនួនក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាពិសេសខាងក្រោយសាលារៀនជម្ពូវ័ន ភូមិជម្ពូវ័នទី១ តែម្តងមានការជន់លិច ពិបាកដល់ប្រជាពលរដ្ឋរស់នៅ ទេីបនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២២០២០នេះ ដោយមានការចង្អុលបង្ហាញពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកសុទ្ធ សុជាតិ ចៅសង្កាត់រងបានយកគ្រឿងចក្រទៅកាយប្រឡាយមួយខ្សែដើម្បីរំដោះទឹកចេញផងដែរ។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងបានឲ្យដឹងថា កន្លងមកទីតាំងខាងលេីមិនដែលមានទឹកលិចនោះទេ បន្ទាប់មកដោយសារតែម្ចាស់ដីស្រែគាត់បានចាក់ដីលុបទេីបលែងមានកន្លែងស្តុកទឹកធ្វេីឲ្យភ្លៀងមកលិចបែបនេះ។
លោកបន្តថា ដោយសារតែឃេីញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះទេីបលោកស្នេីដល់ម្ចាស់ដីសុំធ្វេីការកាយប្រឡាយដេីម្បីរំដោះទឹកចេញផងដែរ។
លោកបញ្ជាក់ថា ប្រឡាយដែលត្រូវកាយនេះមានទំហំ២ម៉ែត្រនិងបណ្តោយ៣០០ម៉ែត្រ ៕
ដោយ ៖ សុខាសែនជ័យ