ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី Armani របស់ក្លិប River Plate មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះ World Cup

ចែករំលែក៖

អ្នកចាំទី Franco Armani និង Esteban Andrada ត្រូវបានជ្រើសរើសក្នុងចំណោមកីឡាករក្នុងស្រុកចំនួន៥រូបដែលបានបន្ថែមទៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងអេក្វាឌ័រ និងបូលីវី។

សមាគមកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានឲ្យដឹងថា កីឡាករ Armani របស់ River Plate និងដៃគូរបស់គេគឺ Boca Juniors Andradaត្រូវបានចូលរួមដោយខ្សែការពារ Lucas Martinez Quarta (River Plate), Gonzalo Montiel (River Plate) និងខ្សែបម្រើ Eduardo Salvio (Boca Juniors)

ក្រុមកីឡាករទាំង២៨រូបដឹកនាំដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុម Barcelona និងរួមបញ្ចូលទាំងខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus គឺ Paulo Dybala និងខ្សែប្រយុទ្ធ Inter Milan កីឡាករ Lautaro Martinez ផងដែរ។

អាហ្សង់ទីននឹងត្រូវជួបអេក្វាឌ័រនៅកីឡដ្ឋាន Buenos Aires នៅថ្ងៃព្រហស្បតិ៍ និងជួបបូលីវីនៅឡាប៉ាសសម្រាប់៥ថ្ងៃក្រោយ។ ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ នៅតំបន់អាមេរិកខាងត្បូងគ្រោងនឹងចាប់ផ្តើមនៅចុងខែមីនាប៉ុន្តែត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

ខាងក្រោមនេះគឺជាក្រុមជម្រើសជាតិអាហ្សង់ទីន៖

អ្នកចាំទី៖ Emiliano Martinez (Aston Villa), Juan Musso(Udinese), Franco Armani (River River), Esteban Andrada(Boca Juniors)​។

ខ្សែការពារ៖ Juan Foyth (Tottenham), Nicolas Otamendi(Manchester City), Nehuen Perez (Atletico Madrid), Nicolas Tagliafico (Ajax), Facundo Medina (Lens), Marcos Acuna (Sevilla), Lucas Martinez Quarta (River Plate), Gonzalo Montiel(River Plate)

ខ្សែបម្រើ៖ Leandro Paredes (Paris Saint-Germain), Guido Rodriguez (Real Betis), Rodrigo De Paul (Udinese), ExclusielPalacios (Bayern Leverkusen), Giovani Lo Celso (Tottenham), Nicolas Dominguez (Bologna), Lucas Ocampos (Sevilla) , Alexis Mac Allister (Brighton), Eduardo Salvio (Boca Juniors)

ខ្សែប្រយុទ្ធ Lionel Messi (Barcelona), Paulo Dybala (Juventus), Alejandro Gomez (Atalanta), Joaquin Correa (Lazio), Lucas Alario (Bayern Leverkusen), Lautaro Martinez (Inter Milan), Giovani Simeone (Cagliari) ដោយ៖ភារៈ


ចែករំលែក៖