ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ឫស្សី​ឃាត់ខ្លួន​ជនសង្ស័យម្នាក់បន្ទាប់ពី​ធ្វើ​សកម្មភាពយក​ដំបង​គប់​ទៅលើ​កញ្ចក់​រថយន្ត​គេ

ចែករំលែក៖

ខេត្តកំពង់ធំ ​៖ កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ឫស្សី​ បានឃាត់ខ្លួន​ជនបង្ក​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាពយក​ដំបង​គប់​ទៅលើ​កញ្ចក់​រថយន្តរបស់​អ្នក​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ពី​ខេត្តកំពង់ធំទៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ វេលាម៉ោង៨និង៣០នាទីយប់ នៅ​ចំណុចកន្លែងលក់​ក្រឡាន​តាមផ្លូវជាតិ​លេខ៦២ ស្ថិត​ក្នុងភូមិ វ​ល្លិយាវ ឃុំត្រពាំង​ឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។​
​យោងតាម​របាយការណ៍ពី​សមត្ថកិច្ច​មូលដ្ឋានបាន​ឲ្យ​ដឹងថា ​​ជនបង្កជា​ជន​មាន​សតិ​មិន​គ្រប់គ្រាន់ និង​ពុំ​ស្គាល់​​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យក​ដំបង​គប់​កញ្ចក់​រថយន្តរបស់​អ្នក​ធ្វើ​ដំណើ​រ​ឆ្លងកាត់បណ្តាល​ឲ្យ​ខូច​រថយន្ត៤គ្រឿង​ក្នុងនោះមាន ១.-ម៉ាក​ហ៊ី​យ៉ាន់ដាយ​បែន (​បែក​កញ្ចក់​មុខ​), ២-រថយន្ត​ម៉ា​កតូយ៉ូតាកូ​រ៉ូ​ណា (​បែក​កញ្ចក់​មុខ​), ៣-រថយន្តម៉ាកតូយ៉ូតា​កាមរី (​បែក​កញ្ចក់​មុខ​), ៤-រថយន្តភីកអាប់ (​បែក​កញ្ចក់​មើល​ក្រោយ​)​។​
ករណី​ខាងលើនេះ​សមត្ថកិច្ចបាន​នាំខ្លួន​ជនបង្ក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ ដើ​ម្បី​មក​ទទួល​យកទៅ​លំនៅឋាន​វិញ​៕ជ្រោយពេជ្រ


ចែករំលែក៖