ភ្នំពេញ៖ នៅទីស្ដីការក្រសួងនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យប្រតិភូយុវនិស្សិតអាហារូបករណ៍អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ចូលជួបនិងទទួលអនុសាសន៍បណ្ដាំផ្ញើ។
យុវនិស្សិតអាហាររូបករណ៍ដែលត្រួវទៅបន្តការសិក្សានៅប្រទេសទាំងពីរនោះ មានចំនួន២៧នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ ដោយស្រុកទេសមានសុខសន្តិភាព ទើបក្មួយៗមានថ្ងៃនេះ និងមានឱកាសបន្តការសិក្សាទៅក្រៅប្រទេស ។ លោកបន្តថា សូមក្មួយទទួលបានជកជ័យដែលជាមុខមាត់មាតុប្រទេលជាតិ និងត្រលប់យកមកនូវចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍស្រុកទេសរបស់យើងឱ្យកាន់តែរីកចម្រើនផែមមួយកម្រិតទៀត ព្រោះទៅថ្ងៃអនាគតមានតែក្មួយៗជំនាន់ក្រោយនេះហើយដែលជាអ្នកបន្តវេន ហើយសូមក្មួយមានគោជំហររក្សាឱ្យបាននូវសុខសន្តិភាព។
ទន្ទឹមនឹងអនុសាសន៍ដ៏មានតម្លៃ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភដល់យុវនិស្សិតទាំង២៧នាក់ សម្រាប់ទៅបន្តការសិក្សា ដោយម្នាក់ៗទទួលបានថវិកា ចំនួន ៤០០.០០០រៀលផងដែរ៕
ដោយ៖ សិលា