ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ទៅតុលាការខេត្តកាត់ទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីព្រឹកថ្ងៃ០៧ តុលា ២០២០។
បើតាមមន្ត្រីសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ១-សំ ថាបូទីភេទប្រុស, ២-សុខ វី ភេទប្រុស, ៣-ជាសុវណ្ណារ័ត្ន ភេទប្រុស ត្រូវបានឃាត់ខ្លួននៅក្រុងស្វាយរៀង។ចំណែកស្ត្រីសង្ស័យឈ្មោះម៉ី សីណៃហេង ឃាត់ខ្លួននៅភ្នំពេញ។
ប្រភពបន្តថា នៅពេលឃាត់ខ្លួនពួកជនសង្ស័យនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀនមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿងរួមជាមួយឧបករណ៍ប្រើប្រាស់សម្រាប់ជក់និងសម្ភារវេចខ្ចប់មួយចំនួនទៀត។
ប្រភពបន្តបន្ថែមថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់១លើកដោយបានឃាត់ខ្លួនជនសង្សយ័ប្រុសស្រីជាបន្តបន្ទាប់ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ៕យឹម សុថាន