ភ្នំពេញ៖ ក្នុងរូបភាព ជាមួយភាពជោគជ័យ សម្រាប់កូនខ្មែរ មហាជន ជនរួមជាតិ ពិតជា រំភើបជំនួស ! អ្នកនាង អម្ពរ ទេវី ខណៈផ្តល់កំណើតឱ្យកូន ហើយផ្គត់ផ្គង់ ទទួលខុសត្រូវជាកាតព្វកិច្ចជាម្តាយ យិតយោងកូនឱ្យមានអនាគតល្អ។
ពាក្យមួយឃ្លាពីម្តាយ គឺអ្នកនាង អម្ពរ ទេវី សំណេរលើ Facebook ថា៖ “អបអរសាទរ កូនប្រុសសម្លាញ់, ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយ អស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ…” ។
តាមពិតប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង។ មកទល់ពេលនេះ អ្នកនាង ក៏នៅតែទទួលបានការគាំទ្រដដែលពីអ្នកគាំទ្រខ្លួន។
សូមរម្លឹកថា៖ ចំណែកនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែងរូបនេះ បានបង្ហោះសារមួយ ដោយបង្ហាញក្តីរំភើបជាខ្លាំង ដោយរៀបរាប់ពីកូនប្រុសរបស់ខ្លួន ឈ្មោះ Zoli Phirun ដោយនិយាយថា “ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន, សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ”។
នៅមិនទាន់អស់ទេ ស្រាប់តែ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “2-13th Aviation Regiment” បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារមួយថា “Class 20-552 15E Shadow Maintainer Graduates!”។
ក្រោយឃើញរូបនេះភ្លាម តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បង្ហាញក្តីរំភើបយ៉ាងខ្លាំង ដោយបានស៊ែរផុសមួយនេះ ហើយបន្ថែមថា “អបអរសាទរកូនប្រុសសម្លាញ់, ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយ អស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូន”។
កូនខ្មែរបានបង្ហាញនូវភាពអស្ចារ្យ សម្រាប់សមត្ថភាព លើឆាកអន្តរជាតិ សាងកេរ្តិ៍ឈ្មោះនៅប្រទេសជឿនលឿន ។ ប៉ុន្តែអត្តសញ្ញាណកូនខ្មែរ អរគុណសន្តិភាព ទើបពលរដ្ឋកម្ពុជា បង្ហាញពីភាពស្មើមុខ ស្មើមាត់ លើពិភពលោក ថាកម្ពុជា មានលទ្ធភាព បណ្តុះបណ្តាលធនធានមនុស្ស៕
ដោយ៖ សិលា