ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍៦រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ក្រុមការងារគណៈកម្មាធិការ ស. អ. ក.ខណ្ឌសែនសុខដឹកនាំដោយលោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរង តំណាងឱ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនិងជាប្រធានសមាគមស.អ. ក.ខណ្ឌសែនសុខ បាននាំយកថវិកាមរណៈសង្គ្រោះចំនួន៤.០០០.០០០រៀល( បួនលានរៀល) ទៅប្រគល់ជូនគ្រួសារសពលោកវ៉ាន់ សាវ៉េត ដែលបានទទួលមរណភាពកាលពីថ្ងៃទី៦ខែ សីហាឆ្នាំ២០២០កន្លងទៅនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ត្រី មាស ដារា
មន្ត្រីយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោកអនុសេនីយ៍ឯកជា ជៀកវៃ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ,
លោកវរសេនីយ៍ត្រី សុខ សុផល ប្រធាន ស.អ.កសង្កាត់ទឺកថ្លា និងទីលោក លាងវិបុល អនុប្រធានប្រចាំការ ស. អ. កខណ្ឌ។
លោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរងខណ្ឌបានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខណ្ឌទើបលោកអធិការបានចាត់ឲ្យលោកចូលរួមដឹកនាំយកថវិកាមរណៈសង្គ្រោះចំនួន៤ ០០០ ០០០រៀល( បួនលានរៀល)មកប្រគល់ជូនគ្រួសារសពលោកវ៉ាន់ សាវ៉េត ដែលបានទទួលមរណភាពកាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២០កន្លងទៅស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ដោយ៖ ចន្ទ លីហ្សា