ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​៖ ចេញ​សារ​ព្រមាន​ចិន​ជុំវិញ​ការប៉ុនប៉ង​ណាមួយ​ក្នុងការ​វាយប្រហាររបស់​ចិន លើតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ៖បើតាមការអះអាងពីលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញសារព្រមានចិនជុំវិញការប៉ុនប៉ងណាមួយក្នុងការវាយប្រហារតៃវ៉ាន់ មិនមែនជារឿងងាយស្រួលសម្រាប់កងទ័ពចិននោះឡើយ ពិសេសការឡើងគោកតែម្ដង ហើយអាមេរិក ក៏មានផ្លូវច្រើនក្នុងការអន្តរាគមជួយតៃវ៉ាន់ពីការវាយប្រហាររបស់ចិនផងដែរ។ ការព្រមានរបស់អាមេរិកបែបនេះ ធ្វើឡើងស្របពេលចិន កំពុងគំរាមតៃវ៉ាន់តាមរយៈសកម្មភាពយោធារបស់ខ្លួន

ជាក់ស្តែង នៅក្នុងកម្មវិធីមួយនៅសកលវិទ្យាល័យ Nevada ក្នុងទីក្រុង Las Vegas​ នៅថ្ងៃទី ខែតុលាម្សិលមិញនេះ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងពីបញ្ហាជុំវិញការវាយប្រហាររបស់ចិនលើតៃវ៉ាន់ និងការឆ្លើយតបរបស់អាមេរិកលើការវាយប្រហាររបស់ចិន

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាទាក់ទិននឹងការវាយប្រហាររបស់ចិនដែលលោកប្រដូចទៅកាន់ការព្យាយាមរបស់អាល្លឺម៉ង់ដើម្បីវាយអង់គ្លេស លោក O’Brien បានប្រាប់រដ្ឋាភិបាលចិនថា៖ ការវាយប្រហារយោធាទ្រង់ទ្រាយធំរបស់ចិន លើតៃវ៉ាន់ មិនមែនជារឿងងាយស្រួលឡើយ លោកបានលើកយកហេតុផលចម្ងាយ១៦០គីឡូម៉ែត្ររវាងដីគោកចិន និងកោះតៃវ៉ាន់ និងកង្វះឆ្នេររបស់តៃវ៉ាន់ដើម្បីដាក់ទ័ពរបស់ចិនផងនោះ

ជាមួយគ្នានោះមន្ត្រីអាមេរិក ក៏បានព្រមានចិនពីអន្តរាគមន៍របស់អាមេរិកដែរ នៅពេលត្រូវចោទសួរថា តើអាមេរិកនឹងឆ្លើយតបបែបណានៅពេលចិនវាយប្រហារតៃវ៉ាន់ លោក O’Brien ឆ្លើយថា «​វាមិនមានជាកិច្ចការងាយស្រួលទេ ហើយវាមានវិធីសាស្ត្រមិនច្បាស់លាស់ជាច្រើនដែលអាមេរិកនឹងធ្វើដើម្បីឆ្លើយតបការវាយប្រហាររបស់ចិនលើតៃវ៉ាន់​»​

លើសពីនេះ លោក O’Brien បានទទូចឲ្យតៃវ៉ាន់ទិញអាវុធ និងបន្ថែមថវិកាយោធារបស់ខ្លួន ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ចិនក្នុងន័យនេះមន្ត្រីជាន់ខ្ពស់អាមេរិក ចង់ឲ្យតៃវ៉ាន់ត្រូវកែប្រែខ្លួនទៅជាសត្វកាំមា ព្រោះសត្វតោ មិនចូលចិត្តស៊ីសត្វកាំប្រមាឡើយមិនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ក៏ឆ្លៀតវាយតម្លៃពីសមត្ថភាពកងទ័ពជើងទឹករបស់ចិនផងដែរ

លោក O’Brien បានបញ្ជាក់ថា ចិនបានពង្រឹងសមត្ថភាពទ័ពជើងទឹករបស់ខ្លួន ដែលមិនធ្លាប់បានឃើញតាំងពីអាល្លឺម៉ង់ប៉ុនប៉ងប្រកួតប្រជែងជាមួយកងទ័ពជើងទឹកអង់គ្លេស រហូតដល់សង្គ្រាមលោកលើកទី ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកចិនបែបនេះ ត្រូវបានលោក O’Brien យល់ថា ចិនចង់រុញអាមេរិក ឲ្យចេញពីតំបន់ប៉ាស៊ីហ្វីខាងលិចដើម្បីប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំលើតៃវ៉ាន់

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ចិន បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងលើតៃវ៉ាន់ ជាពិសេស គឺការបញ្ជាឲ្យយន្តហោះចម្បាំងឆ្លងច្រកសមុទ្រតៃវ៉ាន់ និងហោះចូលដែនអាកាសតៃវ៉ាន់ជាដើម៕ដោយ៖ស តារា


ចែករំលែក៖