ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរលួចគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិយ៉ាងសកម្មចំនួន៥នាក់​ ត្រូវនគរបាលខណ្ឌដង្កោក្របួចជាប់​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ដែលតែងតែដេីរធ្វេីសកម្មភាពលួចគាស់សោផ្ទះ​ ឬចង្រឹងដែកបង្អួច​របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ដេីម្បីយកទ្រព្យសម្បត្តិ ឥឡូវអស់ល័ក្ខត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន​ កាលពីវេលាម៉ោង០១និង៣០នាទី​យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់មាន៖

ទី១-ឈ្មោះ តុង ឡៃ ភេទប្រុសអាយុ ២៩ឆ្នាំមុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ទី២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ទី៣-ឈ្មោះ បូ ភារ៉ា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ទី៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បីទីលំនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២  ខណ្ឌមានជ័យ ។

ទី៥-ឈ្មោះ  ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

    សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុកម្លាំងល្បាតនៅក្នុងមូលដ្ឋានខណ្ឌដង្កោបានចេញល្បាតដើម្បីទប់ស្កាត់បទ ល្មើសផ្សេងៗក្នុងមូលដ្ឋាន  ស្រាប់តែកំពុងល្បាតដល់ចំណុចកើតហេតុ  ក៏ឃើញជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពកាត់ចំរឹងបង្អួចឃ្លាំង បម្រុងចូលលួច ទ្រព្យសម្បត្តិ ប៉ុន្ដែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងបក្ខពួកបាន៥នាក់ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលដង្កោតែម្ដង ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ៥នាក់បានឆ្លើយសារភាពថា ពួកខ្លួនតែង តែធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌដង្កោខណ្ឌមានជ័យ និង  ខណ្ឌដូនពេញ ហើយសកម្មភាពរបស់ពួកគេ ទាំង ៥នាក់គឺ តែងតែទទួលបានភាពជោគជ័យ ស្រាប់តែថ្ងៃកើតហេតុក៏ត្រូវអស់លក្ខណ៍ត្រឹមសមត្ថកិច្ចឃាត់ខ្លួន ។

  ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតសម្ភារពីជនសង្ស័យរួមមាន ៖ រុឺម៉កកង់បីមួយគ្រឿង, ម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង , ដាវសាំម៉ារ៉ៃ២ដើម , សោមូលបីដើម , រណាអាដែកមួយដើម , ទល់ឡឺវីសមួយដើម ។

    បច្ចុប្បន្ននេះជនសង្ស័យទាំង៥នាក់ខាងលេីត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និង កសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី  

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖