ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង សួស វីហ្សា សម្រាលកូនស្រីដំបូងហើយ

ចែករំលែក៖

    ភ្នំពេញ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែតារាចម្រៀង អ្នកនាង សួស វីហ្សា និងស្វាមី ទទួលបានដំណក់ឈាមរួមគ្នាលើកដំបូងរបស់ពួកគេហើយ។ ពួកគេបានចាត់ទុកកូនស្រីនេះគឺជាកាដូដ៏ធំសម្រាប់ជីវិតគូនេះ។

ក្រោយសម្រាលបានកូនស្រីភ្លាម លោកទទួលបានការផ្ញើសារសាទរជាច្រើនបន្តបន្ទាប់ពីអ្នករួមអាជីព និងអ្នកគាំទ្រ។

លោក ថមមី និយាយថា«ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ»

ថមមី បន្តរៀបរាប់ទាំងក្ដីរំភើបថាសមាជិកថ្មីនៃក្រុមគ្រួសារលោក និងជាបេះដូង ពួកគេនោះមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី០ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ព្រឹក លោកក៏ថ្លែងការអរគុណបងប្អូនដែលបានជូនពរ និងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់លោក ហើយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងសម្រាប់ការលើកទឹកចិត្ត និងសាកសួរសុខទុក្ខ។

គួរបញ្ជាក់ដែរថា សួស វីហ្សា និងលោក ថមមី បានរៀបមង្គលការយ៉ាងអធឹកអធមកាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ៕ ដោយ៖វឌ្ឍនា


ចែករំលែក៖