ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ទីរជំនាញ ធនធានទឹកនិងឧត្តុនិយម មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពទឹកទូទៅ និងក្នុងផ្ទៃអាងស្តុកទឹក និងពិនិត្យមើលផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅឃុំចង្ហា, ឃុំសិង្ហ, ឃុំសូភី, ឃុំកូប និងឃុំសំរោង ស្រុកអូរជ្រៅ។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា នេះ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក នឹងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព ដេីម្បីជៀសវាងគ្រោះថ្នាក់កេីតមានជាយថាហេតុ៕
ដោយ៖សិលា