ព័ត៌មានទាន់ហេតុការណ៍៖

ចិន ប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃសុក្រទី ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO) ហើយចិន ក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។ មិនតែប៉ុណ្ណោះចិននឹងក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែតុលាម្សិលមិញនេះ លោកស្រី Hua Chunying ជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា៖ប្រទេសចិនមានសមត្ថភាពផលិតវ៉ាក់សាំង COVID 19  ហើយនឹងផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍនៅពេលដែលការផលិតវ៉ាក់សាំងបានរួចរាល់។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតសពីកម្រិតនៃការគាំទ្រដែលទីក្រុងប៉េកាំងនឹងផ្តល់ដល់កម្មវិធីនេះឡើយ។

លោកស្រី Hua និយាយបន្តថា «ចិននឹងបន្តធ្វើការរួមគ្នាជាមួយដៃគូCOVAX និងរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដើម្បីការពារសុវត្ថិភាពនិងសុខភាពមនុស្សទាំងអស់។ នេះគឺជាជំហានសំខាន់មួយរបស់ចិនដែលអនុវត្តគោលការណ៍សហគមន៍សុខភាពរួមគ្នាសម្រាប់ទាំងអស់គ្នា» បន្ថែមពីនេះ លោកស្រី ក៏បានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិន នឹងត្រូវឲ្យប្រើជាសាធារណៈផងដែរ។

ចំណែកបណ្តាប្រទេសនិងតំបន់ចំនួន ១៦៨ បានប្រកាសការចូលរួមរួចហើយនៅក្នុង COVAX ដែលរួមទាំងប្រទេសអ្នកមានចំនួន៧៦។ ប៉ុន្តែអាមេរិក និងរុស្ស៊ីមិនបានចូលរួមក្នុងកម្មវិធីនេះទេ។

សូមជម្រាបថា យ៉ាងណាមិញ លោកប្រធានាធិបតីស៊ី ជិនភីង កាលពីខែឧសភាកន្លងទៅ បានសន្យាថា នឹងជួយដល់អង្គការសុខភាពពិភពលោកចំនួន ពាន់លានដុល្លារក្នុងរយៈពេល ឆ្នាំខាងមុខ ដើម្បីជួយដោះស្រាយជាមួយនឹងជំងឺរាតត្បាតដែលបានសម្លាប់មនុស្សអស់ជាង១លាននាក់រហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះផងដែរ ប្រទេសចិនក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយប្រទេសពាក់ព័ន្ធតាមរយៈបណ្តាញ COVAX ដែរ។

គួរបញ្ជាក់ថា តាមរយៈបណ្ដាញ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកមានបំណងចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ពាន់លានដូសនៅចុងឆ្នាំ ២០២១។ COVAX ត្រូវបានបង្កើតឡើងដើម្បីរារាំងប្រទេសមួយចំនួនពីការទិញវ៉ាក់សាំង COVID 19   ស្តុកទុកហើយផ្តោតលើការផ្តល់វ៉ាក់សាំងដំបូងចំពោះអ្នកដែលមានហានិភ័យខ្ពស់បំផុតនៅតាមប្រទេសនីមួយៗ៕ដោយ៖ស តារា


ចែករំលែក៖