ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនបានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១-ឈ្មោះ ប៊ុន ណារ៉ែន ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជនសង្ស័យទី២-មានឈ្មោះ ពៅ ខ្មៅ ហៅ រី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ថង់ធំល្មម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕


ដោយ៖ ចន្ត លីហ្សា


ចែករំលែក៖