ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃអាទិត្យ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅក្រុង/ខេត្តពោធិ៍សាត់ ជំនន់ទឹកភ្លៀងបានជន់លិចកាន់ខ្លាំងក្លា គឺហូរកាត់ផ្លូវជាតិលេខ៥ក្នុងក្រុងពោធិ៍សាត់ បណ្ដាលឱ្យលិចលំនៅឋានប្រជាពលរដ្ឋ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែក៏មានការយកចិត្តទុកដាក់ពីសំណាក់អាជា្ញធរ និងក្រុមការងារយ៉ាងមមាញឹកផងដែរ ៕ ដោយ៖ បុឹម ពិន