ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលកន្លងមកធ្លាប់បានជិះម៉ូតូឆក់យកសម្ភារមានតម្លៃពីជនបរទេសចំនួន៦លើកបានសម្រេច៥លើកអត់បានសម្រេច១លើនគរបាលស្រាវជ្រាវចាប់វាយខ្នោះម្ដង១ម្នាក់ ហេតុការនេះកើតឡើង កាលវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២០នៅចំណុចផ្លូវព្រះនរោត្ដម ក្រុម៣៦ ភូមិ៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យឈ្មោះ ណារិទ្ធ រាជ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ១៦៦ តាមផ្លូវព្រះនរោត្តមក្រុម៣៧ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរគ្មាន។ មិនបានដកហូតសម្ភារជនសង្ស័យពេលបង្រ្កាបជនសង្ស័យល្មើសឈរនៅផ្លូវចាំមិត្តភក្ដិមកដឹកដើរលេង ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានអោយដឹងថា នៅថ្ងៃទី11.10.2020វេលាម៉ោង02និង30នាទីរំលងអាធ្រាត្រ
កំលាំងប៉ុស្តិ៍នគរបាលដ្ឋបាលទន្លេបាសាក់ខណ្ឌចំការមនបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសេសសល់ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទដៃ)មិនបានសំរេចចំនួន01នាក់នៅចំនុចមុខក្លិបD.O.Sផ្លូវសបិតក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនកាលពីថ្ងៃទី01.10.2020វេលាម៉ោង05និង30នាទីព្រឹក ជនសង្ស័យឈ្មោះ ណារិទ្ធ រាជហៅភ្ជែភេទប្រុសអាយុ15ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ166ផ្លូវព្រះនរោត្តមក្រុម37ភូមិ14សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរគ្មាន។
ជនរងគ្រោះជាជនបរទេសភេទស្រីមិនមកដាក់ពាក្យបណ្តឹងទេ។
-សម្ភារដកហូតមាន៖
-ទូរស័ព្ទដៃ01គ្រឿងម៉ាកអាយ ហ្វូន6ពណ៌ទឹកប្រាក់សុីមលេខ086316396។
-ហេតុការណ៍ នៅថ្ងៃទី01.10.2020វេលាម៉ោង05ម៉30នាទីព្រឹកជនសង្ស័យឈ្មោះ ផុន សារឿនហៅវ៉ាន់ភេទប្រុសអាយុ16ឆ្នាំបានបេីកម៉ូតូ01គ្រឿងម៉ាកហុងដាសេ125ពណ៌ខ្មៅស៊េរី2019ពាក់ស្លាកលេខភ្នំពេញ1HR,1455ឌុបបក្សពួកខ្លួនឈ្មោះណារិទ្ធ រាជដេីម្បីរកឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខណៈពេលជនសង្យ័យទាំងពីរនាក់ខាងលេីបេីកម៉ូតូមកដល់ចំនុចកេីតហេតុខាងលេីជនសង្ស័យបានបេីកម៉ូតូមកអែបជនរងគ្រោះដែលកំពុងដេីរកាន់ទូរស័ព្ទតែម្នាក់ឯងទេីបជនសង្ស័យឈ្មោះណារិទ្ធ រាជបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះប៉ុន្តែមិនបានសំរេចព្រោះជនរងគ្រោះដឹងខ្លួនមុនភ្លាមនោះសមត្តកិច្ចប៉ុស្តិ៍នគរបាលល្បាតក្បែរនោះឃេីញក៏ធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យឈ្មោះផុន សារឿនបានម្នាក់ចំណែកជនសង្ស័យឈ្មោះណារិទ្ធ រាជបានរត់គេចខ្លួនបាត់។
ក្រោយមកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បេីកការស្រាវជ្រាវរហូតដល់វេលាម៉ោង02ម៉30នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែតុលា២០២០កំលាំងយេីងបានធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះណារិទ្ធ រាជហៅភ្ជែយកមកប៉ុស្តិ៍ដេីម្បីសាកសួរជនសង្ស័យបានឆ្លើយសារភាពខ្លួនអត់លុយជក់គ្រឿងញៀនទើបចេះតែដើរឆក់ការប្រព្រឹត្តធ្វើសកម្មភាពចំនួន6លើកសំរេច5លើកក្នុង៥លើកយកទូរស័ព្ទលក់បានជិត១០០០ដុល្លារយកមកសុីចាយអស់ លើកទី៦នគរបាលឃាត់តែម្ដង។
បច្ចប្បន្នជនសង្ស័យខាងលើនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីតែម្តង៕
ដោយ៖ជី ណា