ខេត្តពោធិ៍សាត់ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបន្ថែមការប្រើប្រាស់កាណូតចំនួន៧គ្រឿង ទៀតដើម្បីបន្តសកម្មភាពជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះ និងចែកអង្ករដែលជាអំណោយរបស់អភិបាលខេត្តពោធិ៍សាត់ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាក ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ។
ប្រតិបត្តិការបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំលើផ្ទៃទឹកជំនន់ នេះគឺប្រើប្រាស់រថយន្តជាមធ្យោបាយ ថ្មើជើង រហូតជិះកាណូត នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់រលាប សង្កាត់លលកស និងសង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ខណ:ទឹកកំពុងឡើងជន់លិចខ្លាំងទីក្រុង និងស្រុកទាំងមូលក្នុងខេត្ត ហើយប្រតិបត្តិការនេះបានធ្វើឡើងយ៉ាងចាំបាច់ទាំងយប់ទាំងថ្ងៃ៕
ដោយ៖បុឹម ពិន