ខេត្តកំពង់ធំ ៖ បើតាមប្រភពសរសេរដោយ Chhut Chheana /USAID Wonders of the Mekong បានអោយដឹងថា៖ រូបភាពទាំងនេះ គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ «ព្រៃឡង់» គឺជាតំបន់ព្រៃបម្រុងទុក ដែលលាតសន្ធឹងលើទឹកដីនៃខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង នាភាគខាងជើងនៃប្រទេសកម្ពុជា។
ប្រភព Chhut Chheana /USAID Wonders of the Mekong បញ្ជាក់ថា៖
«ព្រៃឡង់» ជាភាសារបស់ជនជាតិគួយ កម្ពុជា មានន័យថា «ព្រៃរបស់យើង» ។ «ព្រៃឡង់» ត្រូវបានគេចាត់ទុកថា ជាព្រៃ «អាម៉ាហ្សូន» របស់ប្រទេសកម្ពុជា ដែលជាជម្រកសម្រាប់សត្វជិតផុតពូជ និងបក្សីជាច្រើនប្រភេទ រួមទាំងខ្លាឃ្មុំព្រះអាទិត្យ ដំរី ខ្លារខិន និងខ្លា។
បន្ថែមពីលើនេះ « ព្រៃ ឡង់ » គឺជាប្រភព ដែលគ្រប់គ្រងលំហូរ ទឹកនិង ដីល្បាប់ចូលទៅក្នុង អាង បឹងទន្លេសាប ជាជម្រកពង – កូនដ៏សំខាន់សម្រាប់ មច្ឆជាតិ ព្រមទាំងជា តំបន់ដែលមាន សក្តានុពលខ្ពស់ក្នុងការផ្តល់ ហិរញ្ញប្បទានឥណទាន កាបូនសម្រាប់ ប្រទេសកម្ពុជាផងដែរ ។ មានន័យថាព្រៃដ៏ ពិសេស នេះ មាន សារៈសំខាន់ ណាស់ សម្រាប់ និរន្តរភាព បរិស្ថាន រយៈពេល វែងរ បស់ ប្រទេស កម្ពុជា ព្រមទាំង សម្រាប់ សន្តិសុខ ស្បៀង និង ទឹក ផងដែរ ។ សូម ចូលរួម យុទ្ធនាការ ការពារ ព្រៃ ឡង់ រួមគ្នា ជាមួយ USAID Cambodia Green Future ទាំងអស់គ្នា ! ៕
ដោយ៖ សិលា