ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមត្រៀមសាងសង់អាកាសយានដ្ឋានទី២ ក្នុងក្រុងហាណូយ ដែលត្រូវចំណាយថវិកាជិត ៥​ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ខណៈនាយកដ្ឋានផែនការ និងស្ថាបត្យកម្មហាណូយ បានផ្តល់អនុសាសន៍ឱ្យសាងសង់ព្រលានយន្តហោះថ្មី ដោយជឿជាក់ថាការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង ពេលនេះវៀតណាម កំពុងត្រៀមនឹងចំណាយថវិកាសរុបចំនួន ១០៩. ទ្រីលានដុង (. ពាន់លានដុល្លារ) ដើម្បីសាងសង់អាកាសយានដ្ឋានទី២ ក្នុងទីក្រុងហាណូយ

បើយោងតាមសាជីវកម្មរបស់អាកាសយានដ្ឋានវៀតណាម (ACV) បានបញ្ជាក់ថា ប្រទេសវៀតណាម ជាទូទៅមានតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសកើនឡើងមុនពេលការផ្ទុះឡើងនៃវីរុស COVID-19 ដោយអាកាសយានដ្ឋានរបស់ខ្លួនផ្ទុកអ្នកដំណើរបាន ១១៦លាននាក់ កាលពីឆ្នាំមុនគឺកើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៨

ជាមួយគ្ននេះ ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋ កាលពីពេលថ្មីៗនេះបានកាត់បន្ថយថ្លៃដើមនៃអាកាសយានដ្ឋានអន្តរជាតិទី២ នេះសម្រាប់ដំណាក់កាលទី១ មកត្រឹមចំនួន ១១១ លានដុល្លារ បន្ទាប់ពីបានធ្វើការសិក្សាពីលទ្ធភាពរបស់ខ្លួន។ ព្រោះតាមការប៉ាន់ស្មានតម្លៃអាកាសយានដ្ឋានដែលបានស្នើឡើងនៅភាគខាងត្បូងនៃខេត្ត Dong Nai មានចំនួន១០៩. ទ្រីលានដុង (, ពាន់លានដុល្លារ) ទាបជាងតម្លៃរបស់ក្រសួងដឹកជញ្ជូនដល់ទៅ .% ដោយសារតែតម្លៃសាងសង់ និងការគ្រប់គ្រងទាប។

លើសពីនេះទៅទៀត ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋ បានសម្តែងការព្រួយបារម្ភអំពីពេលវេលាបញ្ចប់របស់ក្រសួងនៅឆ្នាំ២០២៥ ដោយនិយាយថា ភាពស្មុគស្មាញនៃការងារអាចពន្យាពេលដំណើរការនៃការផ្តល់ប្រឹក្សា និងកិច្ចសន្យាសាងសង់។ ខណៈការចំណាយបានធ្វើឱ្យមានការព្រួយបារម្ភដល់សមាជិកសភាមួយចំនួនដែលនិយាយថា វាខ្ពស់ជាងគម្រោងស្រដៀងគ្នានៅក្នុងប្រទេសដទៃទៀត។

យ៉ាងណាមិញបន្ទាប់ពីការវាយតំលៃរបស់ក្រុមប្រឹក្សា របាយការណ៍ដែលអាចធ្វើទៅបាន បានត្រៀមរួចរាល់ដើម្បីដាក់ជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សម្រាប់ការអនុម័តចុងក្រោយ។ ប៉ុន្តែសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) ដែលកំពុងអភិវឌ្ឍគម្រោងនេះបាននិយាយថា វាប្រហាក់ប្រហែលនឹងថ្លៃដើមនៃ Beijing Daxing International Airport នៅប្រទេសចិន និង Istanbul Airport in Turkey នៅប្រទេស តួកគី។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទី២ នេះ បានបែងចែកការសាងសង់ជា ដំណាក់កាល ដោយនៅដំណាក់កាលដំបូងអាកាសយានដ្ឋាននឹងមានផ្លូវរត់មួយ និងច្រកចេញចូល (terminal) មួយដែលអាចផ្ទុកអ្នកដំណើរបាន ២៥ លាននាក់ និងដឹកទំនិញបាន . លានតោនក្នុងមួយឆ្នាំ។ បន្ទាប់ពីដំណាក់កាលទាំង ត្រូវបានបញ្ចប់នៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើរ ១០០ លាននាក់ និងទំនិញ លានតោនក្នុងមួយឆ្នាំ។បន្ថែមពីនេះអាកាសយានដ្ឋានថ្មីនេះ នឹងអាចក្លាយជាទីក្រុងរណបមួយ ដែលមានតំបន់ឧស្សាហកម្ម និងជាទីតាំងភ័ស្តុភារដឹកជញ្ជូននាពេលអនាគត៕ដោយ៖ស តារា


ចែករំលែក៖