ព័ត៌មានទាន់ហេតុការណ៍៖

Breaking News៖ នៅខេត្ត​កំពង់ស្ពឺ ទំនប់​ចំការ​តែ​នៅ​លើ​ខ្នងភ្នំ​គិរីរម្យ បាន​បាក់​ដោយសារ​ទឹកហូរ​, ​អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលានេះ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ បានបាក់ហើយដោយសារទឹកហូរ ពេលមេឃកំពុងភ្លៀង។ នេះបើយោងតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពសារព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

ដោយសារស្ថានភាពបែបនេះ លោកអភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងខ្យា និងមហាសាង នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកអភិបាលក៏បានត្រៀមរួចជាស្រេច ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កាន់តែខ្លាំងឡេីង។ ដោយឡែកនៅខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធានទី១​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ និងលោក​ ម៉ៅ​ ធនិន​ អភិបាលខេត្តពោធិ៍សាត់​ លុយទឹកចែកអំណោយ​ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកកណ្តៀង។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ ក៏ឆ្លៀតសាកសួរពីបញ្ហាប្រកបរបរជីវិតរបស់ប្រជាពលរដ្ឋម្នាក់​ និងបានស្តាប់ឮពីការខ្វះខាតដីរបស់ប្រជាពលរដ្ឋរូបនេះផងដែរ។

លោកទេសរដ្ឋមន្ត្រីបានណែណាំពលរដ្ឋរូបនេះជួបអភិបាលខេត្ត​ ដេីម្បីរកដីទុកដាំដុះជួយទ្រទ្រង់ជីវភាព៕

ដោយ៖សិលា


ចែករំលែក៖