ខេត្តកំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋទំហំ៦ម៉ែត្រគុណ១៣ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលអោយបាត់បង់ទាំងផ្ទះនិងទ្រព្យសម្បត្តិដោយសារតែឆ្លងចរន្តអគ្គិសនី ដែលករណីនេះកេីតឡេីងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨៖៥០នាទី នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកកំពង់សៀមអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សួរ ម៉េង អាយុ៤៩ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ លី សុភា អាយុ ៤៧ ឆ្នាំ ភេទស្រី រស់នៅភូមិឃុំកេីតហេតុខាងលេី ។
មន្ត្រីនគរបាលបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលេីនេះគឺបណ្ដាលឱ្យបាត់បង់និងខូចខាតសម្ភារមានដូចជា ៖ ផ្ទះមានទំហំ៦ម៉ែត្រគុណ១៣ម៉ែត្រ ប្រាក់រៀលចំនួន២០លានរៀល ម៉ូតូ០១គ្រឿងនិងសម្ភាររួមទាំងឯកសារមួយចំនួនទៀតផងដែរ ។ ប៉ុន្តែអគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋក្បែរខាងនោះឡើយ។
ចំពោះមូលហេតុ មន្ត្រីប្រាប់ថា បណ្ដាមកពីការឆ្លងចរន្តអគ្គិសនី ហេីយកម្លាំងសមត្ថកិច្ចបានពន្លត់អគ្គិភ័យរលត់ជាស្ថាពរ ដោយប្រើប្រាស់ឡានទឹកចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់០១រថយន្ត រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ៕ ដោយ ៖ វណ្ណៈ