ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិទឹកភ្លៀងជំនន់ បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា៖ ដោយសារគ្រោះធម្មជាតិទឹកភ្លៀងជំនន់ បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់។
ក្នុងនោះបានលម្អិតថា៖ ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០-ព្រឹក) ប៉ះពាល់ ១៩ រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ប៉ះពាល់ប្រជាជនប្រមាណ ៣៤,៣៧៨គ្រួសារ ស្មើប្រមាណ ១៣៧,៥១២នាក់ ប្រជាជនជម្លៀសប្រមាណ ២,២៦៨គ្រួសារ ស្មើប្រមាណ ៩,០៧២នាក់

ប្រជាជនស្លាប់ ១១នាក់ (ក្មេង ៣នាក់ ) ផ្ទះប៉ះពាល់ប្រមាណ ៣៤,១៣៧ខ្នងផ្ទះខូចខាត ៣០ខ្នង សាលារៀនលិចទឹក ៨៧កន្លែង

ស្រូវលិចទឹកប្រមាណ ៨៨,១៨៧ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៤,៧៦៣ហិកតា ដំណាំរួមផ្សំលិចទឹក ៥២,៦៣៧ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,២៨៦ហិកតា
ផ្លូវជាតិលិចទឹកប្រមាណ ១៧,៣៨០ម ផ្លូវលំលិចទឹកប្រមាណ ១៦៧,៤១០ម និង ៣១ខ្សែស្ពានលិចទឹកប្រមាណ ២៤កន្លែង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖