ភ្នំពេញ៖ ក្នុងទិសស្លោកមួយដែលសម្តេចបានលើកឡើងថា៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» គឺ
នៅបន្តិចទៀតនេះ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវត្តមាននៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន មួយនៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរសម្តេច ខណៈសម្តេចជួបនប្រជាពលរដ្ឋ និងពិសារបាយកញ្ចប់ជាមួយប្រជាពលរដ្ឋដ៏សាមញ្ញ ស្របតាមទឹកចិត្តគោរពពីជនរួមជាតិ គឺទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់សម្តេច ត្រូវមានវត្តមានសម្តេចរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងមានវត្តមានរួមសុខ រួមទុក្ខជាមួយប្រជាពលដ្ឋជានិច្ច គ្រប់កាលៈទេសៈ ដោយលោកគ្មានគិតពីការនឿយហត់ ទទួលបានការគោរព ស្រឡាញ់ពីជនរួមជាតិ ទាំងក្នុង-និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ គិតត្រឹមម៉ោង៤:៥០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថវិកាទទួលបាន $6,037,700ដុល្លារ និង204លានរៀល ពីសប្បុរសជនសម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង។
សប្បុរសជនដែលបានជួយមានចំនួន ៦៨រូប៕ដោយ៖សិលា