អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានលើកឡើងថា ប្រធានាធិបតី ដូណល់ ត្រាំ «ខ្វះការយកចិត្តទុកដាក់ និងខ្វះការអត់ធ្មត់»ដែលជាការចាំបាច់បំផុតដើម្បីផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិក។
ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអូបាម៉ា បានសរសើដល់បេក្ខភាព ចូបៃឌិនមកពីគណបក្សប្រជាធិបតេយ្យ។
ក្នុងបទសម្ភាសន៍រយៈពេល៤៥នាទីជាមួយបណ្តាញព័ត៌មាន”Pod Save America”លោកអូបាម៉ាបាននិយាយពីលោក ត្រាំ ទាំងអស់។
លោក អូបាម៉ា បានបញ្ជាក់ថា «គាត់មិនមានការអត់ធ្មត់គ្រប់គ្រាន់ និងការយកចិត្តទុកដាក់ដើម្បីផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិក។លោកដូណាល់ ត្រាំ បានព្យាយាមបំផ្លាញរាល់សមិទ្ធផលបន្សល់ទុកតាំងពីជំនាន់មុន»។ លោកអូបាម៉ា ចង់លើកឡើងថា ស្នាដៃរបស់លោក ត្រូវបានលោកតាំព្យាយាមបំផ្លាញ។
សារព័ត៌មាន CNN បានផ្សាយថា អ្វីដែលលោក អូបាម៉ាបានលើកឡើងនោះក្នុងគោលដៅជួយដល់ប្រធានាធិបតី ចូបៃឌិនយកឈ្នះក្នុងការបោះឆ្នោត នាពេលខាងមុខ។
អតីតប្រធានាធិបតីអូបាម៉ា ក៏បានលើកឡើងថា លោក និងចូលរួម ក្នុងសកម្មភាពឃោសនាបោះឆ្នោតជាមួយលោកបៃឌិន ក្នុងសប្តាហ៍ក្រោយ។
លោក អូបាម៉ា ក៏បានសរសើរដល់ បេក្ខភាពចូលបៃឌិន ថាជាបុគ្គល មានការអត់ធ្មត់និង យល់ដឹងខ្ពស់ ។ លោកបន្តទៀតថា លោកមានទំនុកចិត្តទៅលើ លោកចូបៃឌិន ក្នុងការដឹកនាំអាមេរិក ឲ្យមានភាពរីកចំរើន៕ដោយ៖ធី រីណា