ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ឆក់យកជីវិត២នាក់ម្ដាយនិងកូនពេលលុយទឹកទៅបេះម្ទេស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រី២នាក់ម្ដាយនិងកូនបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នៅចំណុចអាងគ្រុឌ ខាងជើងឈាងខាងកើតភូមិព្រៃវែង ចម្ងាយប្រមាណ ៣០០ម៉ែត្រឋិតក្នុង ភូមិព្រៃវែង ឃុំគំរូស្រុកថ្មពួក។

សពស្រ្តីជាម្ដាយឈ្មោះ លីន សាង  អាយុ ៤២ឆ្នាំ ចំណែកសពកូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។

ករណីខាងលើនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោក  សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំង  ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង២និង៥០នាទីរសៀល ថ្ងៃដដែលទើបបានរកឃើញសពកូនស្រី  និងកំពុងបន្ដរកសពម្ដាយទៀត។

 លោកអធិការស្រុកថ្មពួកប្រាប់ទៀតថាមុនកើតហេតុកូនស្រីបានដើរឆ្លងទឹកកំពុងតែហូរទៅបេះម្ទេស ក៏រអិលជើងធ្លាក់ចូលក្នុងទឹកជ្រៅ។ ភ្លាមនោះម្តាយឃើញកូនធ្លាក់ទឹកក៏ចុះទៅជួយបណ្ដាលឲ្យលង់ទឹកទាំងពីរនាក់ម្ដាយនិងកូនស្លាប់តែម្ដង ។

 សពជនរងគ្រោះបន្ទាប់ពីរកឃើញកម្លាំងសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពេលនេះកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នបានសហការជាមួយអាជ្ញាធរមូលដ្ឋានបាននិងកំពុងតែយកចិត្តទុកដាក់នឹងពលរដ្ឋរងគ្រោះដោយទឹកជំនន់ខ្លាំងណាស់៕ដោយ៖វណ្ណា


ចែករំលែក៖