ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវតែមាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង COVID-19​ ស្មើគ្នា​

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលបណ្ដាប្រទេសអ្នកមានជាច្រើនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដើម្បីបញ្ជាទិញវ៉ាក់សាំងប្រឆាំងCOVID-19 ទុកជាមុន បើទោះបីជាវ៉ាក់សាំងនោះ កំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍក្ដី ប៉ុន្តែរបាយការណ៍នេះធ្វើឲ្យមានក្ដីបារម្ភចំពោះប្រទេសកំពុងអភិវឌ្ឍដែលមិនសូវមានលុយកាក់ ទើបធ្វើឲ្យលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយក្នុងកិច្ចសម្ភាសជាវីដេអូពីទីក្រុងឡុងផ្សាយថ្ងៃទី១៤ ខែតុលាថ្មីៗនេះជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បាននិយាយថា វាជារឿងសំខាន់ណាស់សម្រាប់ប្រទេសអ្នកមាននិងអ្នកក្រក្នុងការធ្វើការជាមួយគ្នាដើម្បីអាចធានាបានថា គ្រប់ប្រទេស មានសិទ្ធិទទួលបានវ៉ាក់សាំងស្មើគ្នាហើយមានសុវត្ថិភាពនិងតម្លៃសមរម្យ លោកស្រី Marsudi បានប្រាប់ AFP បន្តថា៖«​តើអ្នកអាចស្រមៃបានទេ ប្រសិនបើវ៉ាក់សាំងភាគច្រើនទៅប្រទេសអភិវឌ្ឍន៍​? តើជោគវាសនារបស់ប្រទេសកំពុងអភិវឌ្ឍន៍នឹងទៅជាយ៉ាងណា​?»

ជាក់ស្តែងការអត្ថាធិប្បាយរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីរូបនេះ ធ្វើឡើងក្រោយរបាយការណ៍របស់អង្គការ Oxfam កាលពីខែមុនដែលបានរកឃើញថា ក្រុមប្រទេសអ្នកមានដែលតំណាង១៣ភាគរយនៃប្រជាជនពិភពលោកបានទិញច្រើនជាងពាក់កណ្តាលនៃចំនួនវ៉ាក់សាំង COVID-19 ដែលត្រូវបានសន្យាផ្គត់ផ្គង់នាពេលអនាគត ជុំវិញបញ្ហាវ៉ាក់សាំងនេះដែរលោកស្រី Marsudi ក៏បានជួបជាមួយក្រុមហ៊ុនផលិតឱសថAstraZeneca ដែលមានមូលដ្ឋាននៅអង់គ្លេសដើម្បីពង្រឹងកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំងឲ្យឥណ្ឌូណេស៊ីផងដែរ

ទោះជាយ៉ាងណាក្តី លោកស្រី Marsudi បានបដិសេធមិនពិភាក្សាលម្អិតរឿងការទិញវ៉ាក់សាំងនេះដែរ ទេប៉ុន្តែប្រមុខការទូតឥណ្ឌូណេស៊ីបង្ហាញសុទិដ្ឋិនិយមថា ឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងមួយចំនួនពីAstraZeneca ដោយការចរចាកំពុងតែដំណើរការហើយលោកស្រីMarsudi ក៏គ្រោងនឹងទៅប្រទេសស្វីដើម្បីចូលរួមការដេញថ្លៃវ៉ាក់សាំងដែរ

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ដែលរងគ្រោះខ្លាំងដោយសារ COVID-19 កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាបានវ៉ាក់សាំងសម្រាប់ប្រជាជនរបស់ខ្លួន បន្ថែមពីលើការស្វែងរកវ៉ាក់សាំងនៅអឺរ៉ុប ឥណ្ឌូណេស៊ី ចាប់ផ្តើមសាកល្បងការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ចិនទៅលើអ្នកស្ម័គ្រចិត្តប្រមាណ ,៦០០ នាក់ក្នុងការសិក្សារយៈពេល ខែដែលចាប់ផ្ដើមនៅខែសីហា

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ី មានករណីឆ្លងវីរុសថ្មីចំនួនជាង៣៤ម៉ឺននាក់ និងមានមនុស្សស្លាប់ជាង ១២,០០០ នាក់ ប៉ុន្តែគេជឿថាករណីឆ្លងអាចមានច្រើនជាងនេះ ព្រោះឥណ្ឌូណេស៊ី ជាប្រទេសមានអត្រាធ្វើតេស្តទាបបំផុតមួយនៅលើពិភពលោក

ដោយ៖ស តារា


ចែករំលែក៖