ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្សបាន៤នាក់និងថ្នាំញៀន១២កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនកាលពីវេលាម៉ោងជាង១២ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបតិ្តការនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់បានជនសង្ស័យ៤នាក់មាន៖

១.ឈ្មោះ គ្រឿន ពិសី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។

២. ឡេង សុភាស់ ភេទស្រី  អាយុ២៥ឆ្នាំ ។

៣.ឈ្មោះ ទុន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ ។

៤.ឈ្មោះ ញឹម ទិត្យភេទប្រុស អាយុ២៦ឆ្នាំ  ជនសង្ស័យទាំងបីនាក់រស់នៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

  ក្នុងពេលឃាត់សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ ជញ្ជីង១ ដាវ១ កាំបិត១ឧបករណ៍សម្រាប់ជក់គ្រឿងញៀនផងដែរ ។ 

  សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុបានទទួលនូវព័ត៌មានស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាព ប្រើប្រាស់ និង ជួញដូរគ្រឿងញៀន នៅចំណុចភូមិគោកបន្ទាយ និង ភូមិទ្រាជើង ស្ថិតក្នុងភូមិសាស្រ្តស្រុករលាប្អៀរ  ។ សមត្ថកិច្ចកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះទៅទីតាំងខាងលើឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង ។ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ដោយ៖ចន្ថា


ចែករំលែក៖