ខេត្តស្វាយរៀង៖លោកអភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តការតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកដើម្បីត្រៀមលក្ខណៈ និងវិធានការសរុបបញ្ជៀសការជន់លិចក្រុងស្វាយរៀងក្នុងករណីកម្ពស់ទឹកមានការកើនឡើងបន្ថែម។
ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រួវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណេីរដោយអភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងស្វាយរៀង បានបន្តចុះពិនិត្យទីតាំងដំឡើងម៉ាស៉ីនបូមទឹក និងតាមដានស្ថានភាពទឹកនៅអាងទឹកទន្លេវ៉ៃគោ។
បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា គិតមកត្រឹមល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នេះ ស្ថានភាពកម្ពស់ទឹកភ្លៀងនៅថេរ មិនមានការកើនឡើងបន្ថែមទៀតទេ៕ យឹម សុថាន