ភ្នំពេញ៖ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានធ្វេីអត្ថឃាតដោយចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហ៊ិន ពុធ អាយុ៣៩ឆ្នាំ មុខរបរមេការម៉ៅការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន៣នាក់នៅក្នុងបន្ទុក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយៈពេល ២ ទៅ៣ថ្ងៃហើយដោយជនរងគ្រោះនៅធ្វើការធម្មតាដូចសព្វដង ប៉ុន្តែមិនដឹងមូលហេតុអ្វីទេទើបនៅព្រឹកថ្ងៃកើតហេតុស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ស្លាប់បាត់ទៅហើយ ទើបអ្នកធ្វើការជាមួយរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមកចុះពិនិត្យជាក់ស្តែង និងបញ្ជាក់ថា ជនរងគ្រោះពិតជាសម្លាប់ខ្លួនឯងដោយចងកប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖សុខាសែនជ័យ