ព័ត៌មានទាន់ហេតុការណ៍៖

នូវែលហ្សេឡង់រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីក្នុងសហគមន៍​

ចែករំលែក៖

នៅថ្ងៃទី​១៨ខែតុលា រដ្ឋាភិបាលនូវែលហ្សេឡង់​បានប្រកាសថា បានបានរកឃើញមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ ក្រសួងសុខាភិបាល​នូវែលហ្សេឡង់បានលើកឡើងថា ករណីឆ្លងថ្មី គឺជាបុគ្គលិកធ្វើការនៅកំពង់ផែ ដោយបានធ្វើតេស្តរកឃើញវិជ្ជមាននៅថ្ងៃទី​១៧ខែតុលា​។
ដោយសារតែអ្នកឆ្លងកូវីដ​-១៩ថ្មីបានរកឃើញ ក្រោយពេលចេញអាការៈដូច្នេះអ្នកដែលបានជួបជាមួយអ្នកជំងឺថ្មី នឹងត្រូវធ្វើចត្តាឡីស័កទាំងអស់​។ តាមការសន្និដ្ឋានអ្នកជំងឺកូវីដ​ថ្មី​ អាចឆ្លងតាំងពីថ្ងៃទី​១៤ខែតុលា​។
ករណីឆ្លងថ្មី កើតឡើងក្រោយពេលនាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ លោកស្រី​Jacinda Ardern ប្រកាសថា ប្រទេសនេះបានយកឈ្នះទៅលើវីរុសកូវីដ​-១៩ ដោយទប់ស្កាត់មិនមានករណីឆ្លងថ្មីទៀតឡើយ​។ ប៉ុន្តែ​នៅពេលនេះលោកស្រី បានប្រកាសថា មិនទាន់អនុម័តច្បាប់គម្លាតជាថ្មីនៅឡើយទេ បើទោះបីមានករណីឆ្លងថ្មីក្នុងសហគមន៍ក្តី។
កាលពីខែឧសភាកន្លងមក នូវែលហ្សេឡង់បានប្រកាស​ថា បានគ្រប់គ្រងបានល្អពីការ​ឆ្លងរាលដាល កូវីដ​-១៩​។ ប៉ុន្តែ​ ​៣ខែក្រោយមក នៅរដ្ឋធានី Auckland បានរកឃើញមានករណីឆ្លងថ្មី​បង្ខំឲ្យនាយករដ្ឋមន្ត្រីត្រូវប្រកាសអាសន្នបិទទីក្រុងទាំងមូល​។
ការឆ្លងរាលដាល​ក្នុងសហគមន៍ថ្មីនេះ កើតឡើងក្រោយពេលលោកស្រី​​ Jacinda Ardern ជាប់ឆ្នោតដឹកនាំនូវែលហ្សេឡង់មួយអាណត្តិទៀត ។ ពលរដ្ឋ​គាំទ្រខ្ពស់ ដោយសារតែលោកស្រីគ្រប់គ្រងបានល្អក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩​៕

ដោយ៖ធី រីណា


ចែករំលែក៖