ព័ត៌មានទាន់ហេតុការណ៍៖

បុរសដែលត្រូវទឹកហូរគួចបាត់ពេលហែលឆ្លងស្ទឹង ពលរដ្ឋនិងសមត្ថកិច្ច រកសពឃើញហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលត្រូវទឹកគួចពេលហែលឆ្លងស្ទឹងទៅកាប់ឬស្សីនោះ រកសពឃើញហើយ។

ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះ នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០  ដែលមានចម្ងាយ១.៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ។

 សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ។

គួរំលឹកថា  បុរសម្នាក់បានហែលទឹកឆ្លងស្ទឹង ទៅកាប់ឬស្សី នៅពេលកាប់រួចហែលទឹកត្រឡប់មកវិញ ដោយសារតែកម្លាំងទឹកហូរខ្លាំង បណ្តាលឲ្យទឹកគួចយកទៅបាត់កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពខាងលើបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានហែលទឹកឆ្លងស្ទឹងទៅកាប់ដើមឬស្សី នៅពេលកាប់រួចបានហែលឆ្លងត្រឡប់មកវិញដោយអូសដើមឫស្សីមកជាមួយផង ។ ប៉ុន្តែដោយសារកម្លាំងទឹកហូរខ្លាំង ក៏បណ្តាលឲ្យគួចជនរងគ្រោះទៅតាមទឹកហូរបាត់តែម្តង៕ដោយ៖ ចន្ថា


ចែករំលែក៖