ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បានប្តេជ្ញាថា នឹងវិលត្រឡប់មកល្អប្រសើរជាងមុន និងស្វាហាប់ជាងមុនបន្ទាប់ពីវះកាត់ជង្គង់រួចរាល់។
ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាខ្សែការពាររូបនេះបានប៉ះពាល់ដល់សរសៃជង្គង់របស់គាត់ ហើយទំនងជាខកខានស្ទើរតែទាំងអស់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់រូបនេះនឹងត្រូវធ្វើការវះកាត់លើការរងរបួសកាលពីប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតស្មើ ២-២ ជាមួយក្រុមEvertonបន្ទាប់ពីការប្រជែងជាមួយអ្នកចាំទី Jordan Pickford របស់ក្រុម Everton ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter កីឡាករ Van Dijk បានថ្លែងថា សូមអរគុណចំពោះការគាំទ្រដែលគាត់បានទទួលនៅពេលដែលគាត់ត្រៀមធ្វើការវះកាត់។
កីឡាកររូបនេះបានសរសេរថា “រសៀលនេះខ្ញុំបានជួបជាមួយអ្នកប្រឹក្សាយោបល់ឈានមុខគេដើម្បីចាប់ផ្តើមដំណើរការរៀបចំផែនការលម្អិតនៃការស្តារនីតិសម្បទារបស់ខ្ញុំបន្ទាប់ពីឧប្បត្តិហេតុកាលពីប្រកួតកន្លងទៅ។ឥឡូវនេះខ្ញុំផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការជាសះស្បើយរបស់ខ្ញុំ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីត្រឡប់មកវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។
កីឡាករ Van Dijk បានបន្តថា “ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាសម្រាប់សារគាំទ្រវាមានន័យថា ជាទឹកប្រាក់ដ៏ច្រើនសម្រាប់ខ្ញុំនិងក្រុមគ្រួសារហើយឥឡូវនេះខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីគាំទ្រមិត្តរួមក្រុមរបស់ខ្ញុំតាមមធ្យោបាយណាមួយដែលខ្ញុំអាចឈានដល់សប្តាហ៍ដ៏ធំខាងមុខ។ ដូចដែលខ្ញុំបានទទួលពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំនឹងត្រឡប់មកវិញ។
សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Kloppកំពុងឈរនៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយមាន ១០ពិន្ទុ ចាញ់ក្រុមកំពូលតារាង Everton ដែលមាន១៣ពិន្ទុ ៕ដោយ៖ភារៈ