ព័ត៌មានទាន់ហេតុការណ៍៖

Wayne Rooney ត្រូវនៅដាច់ដោយឡែកពីគេ១០ថ្ងៃដោយសារប៉ះពាល់អ្នកមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុម Derby County នឹងត្រូវញែកខ្លួនដោយខ្លួនឯងរយៈពេល១០ ថ្ងៃបន្ទាប់ពីមិត្តម្នាក់ដែលបានមកលេងគាត់នៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់មិនមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ទេ ប៉ុន្តែនៅតែត្រូវខកខានការប្រកួត៣ប្រកួតបន្ទាប់របស់ Derby County Rooney បានប្រកួតចុងក្រោយក្នុងការបរាជ័យក្នុងលីគ ១-០ ដោយចាញ់ក្រុម Watford កាលពីថ្ងៃសុក្រសប្តាហ៍មុន

ក្លិប Derby County បានអះអាងថា Rooney ត្រូវតែនៅដាច់ដោយឡែកពីគេរហូតដល់ថ្ងៃព្រហស្បតិ៍ទី ២៩ ខែតុលាស្របតាមការណែនាំរបស់អាជ្ញាធរចក្រភពអង់គ្លេស និង EFL ។ មានន័យថា អតីតកីឡាករ Everton និងបិសាចក្រហម Manchester United រូបនេះនឹងមិនអាចចូលរួមសម្រាប់ការប្រកួតដណ្តើមជើងឯក Derby’s Championship ទល់នឹងHuddersfield  នៅថ្ងៃអង្គារ, ប៉ះគូប្រជែង Nottingham Forest នៅឯផ្ទះនៅថ្ងៃសុក្រ និងសម្រាប់ដំណើរទៅទឹកដីរបស់ Cardiff City  នៅថ្ងៃពុធទី២៨ ខែតុលាទេ

សេចក្តីថ្លែងការណ៍មួយរបស់ក្លិ Derby បានបន្តថា យើងមានភាពវិជ្ជមានWayne Rooney នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប៉ះក្លិបនៅBournemouth នៅថ្ងៃសៅរ៍ទី៣១ ខែតុលា រហូតមកដល់ពេលនេះក្រុមDerby ទើបតែឈ្នះបានតែមួយប៉ុណ្ណោះក្នុងចំណោមការប្រកួតលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយ Rooney បានរកគ្រាប់បាល់ឈ្នះក្រុម Norwich City កាលពីថ្ងៃទីខែតុលា

Rooney បានសរសេរលើអុីនធើណេតថាខ្ញុំខឹងនិងខកចិត្តពេលខកខានប្រកួត ប៉ុន្តែរីករាយសម្រាប់ខ្លួនខ្ញុំ និងក្រុមគ្រួសារ នៅពេលបានឮថាខ្ញុំបានធ្វើតេស្តអវិជ្ជមាន

កាសែត The Sun បានរាយការណ៍កាលពីថ្ងៃអាទិត្យថា Rooney ខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពី Bardsley បានមកលេងគាត់នៅផ្ទះទោះបីជាការពិតគាត់គួរតែនៅឯកោក៏ដោយRooney ត្រូវបានគេនិយាយថាមិនបានដឹងពីការព្រួយបារម្ភណាមួយដែលទាក់ទងនឹងជំងឺ Covid-19ដែលទាក់ទងជាមួយ Bardsley នៅពេលនោះទេ

លោក Phillip Cocu អ្នកចាត់ការទូទៅរបស់ក្រុម Derby បានប្រាប់ BBC Radio ថាវាជាឧបសគ្គដ៏ធំសម្រាប់យើងមិនត្រឹមតែក្នុងនោះយើងបាត់បង់ប្រធានក្រុមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការប្រកួត២លើកកន្លងមកយើងបានឃើញ Wayne Rooney ត្រឡប់ទៅកម្រិតនៃការលេងដូចពេលដែលគាត់បានចូលរួមជាមួយយើង ខ្ញំពិតជាខកចិត្តណាស់ដែលបានកើតឡើង យើងបានធ្វើការយ៉ាងខ្លាំងជាមួយ Wayne Rooney ដើម្បីធ្វើឱ្យគាត់វិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អប្រសើរ ហើយឥឡូវនេះគ្មានកីឡាករឆ្នើមបែបនេះអស់រយៈពេលសប្តាហ៍វាពិតជាមានឥទ្ធិពលធំធេងដល់គាត់ និងក្រុមរបស់យើង” ៕

ដោយ៖ភារៈ


ចែករំលែក៖