ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌ Premier League រកឃើញមនុស្ស៨នាក់ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ចែករំលែក៖

ក្របខ័ណ្ឌអង់គ្លេស Premier League បានប្រកាសថា មនុស្ស៨នាក់បានវិលត្រឡប់មកវិញនូវលទ្ធផលជាវិជ្ជមាននៅក្នុងការធ្វើតេស្តរកឃើញជំងឺCOVID-19 របស់ខ្លួនដែលបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន បុគ្គលដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19នឹងនៅដាច់ដោយឡែកខ្លួនឯងរយៈពេល១០ថ្ងៃ។

នៅក្នុងក្របខ័ណ្ឌ Premier League ថ្ងៃនេះអាចបញ្ជាក់បានថា រវាងថ្ងៃចន្ទទី១២ ខែតុលាដល់ថ្ងៃអង្គារទី២០ ខែតុលាកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៧៥ នាក់ត្រូវបានធ្វើតេស្តសាកល្បងលើរកជំងឺ COVID-19 ក្នុងនោះមានការសាកល្បងគឺមានលទ្ធផលវិជ្ជមានថ្មីចំនួននាក់

មនុស្សសរុបចំនួន៤២នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ក្នុងការធ្វើតេស្តចំនួន៧លើកចាប់តាំងពីយុទ្ធនាការរដូវកាលថ្មីបានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មានការឆ្លងជំងឺ COVID-19 ជាង៧៥០.០០និងការស្លាប់ជាង៤៣.០០០នាក់នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែប្រកួតបាល់ទាត់សម្រាប់រដូវថ្មីបានបើកដំណើរការឡើងវិញបន្ទាប់ពីពន្យារពេលចាប់តាំងពីការផ្ទុះរាលដាលជំងឺនេះកាលពីខែមីនាមក

ដោយ៖ភារៈ


ចែករំលែក៖